Links

...

មុត ដាវី, Photo


មុត ដាវី

ឈ្មោះ​(អង់គ្លេស)
Mot Davy
ឈ្មោះ​ក្រៅ

ភេទ
ស្រី
ថ្ងៃ​​កំណើត
April 14, 1988
ទី​កន្លែង​​​កំណើត
ខេត្តបាតដំបង
កំពស់
១.៦៥ម

ជីវប្រវត្តិ​សង្ខេប

នាង​បាន​ទទួល​ជ័យលាភី​ស្រី​ស្អាត​ចំណាត់​ ថ្នាក់​លេខ​១​ប្រចាំ​ខេត្ត​បាត់ដំបង​ក្នុង​កម្មវិធី​ស្រី​ស្អាត​ប្រុស​ស្អាត ដែល​រៀបចំ​ដោយ​ស្ថានីយ​ទូរទស្សន៍ CTN នា​ឆ្នាំ​២០០៦ តែ​មិន​បាន​ជាប់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​ឡើយ ។ ក្រោយ​ពី​ប្រឡង​ស្រី​ស្អាត​ប្រុស​ស្អាត​មិន​បាន​ចំណាត់​ថ្នាក់​ល្អ​មក​នាង​ ក៏​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​សម្ដែង​កាយវិការ​ខារ៉ាអូខេ និង​ភាពយន្ត​។
ចាប់​តាំង​ពី​ឆ្នាំ​២០០៨​រហូត​ដល់ពេល​នេះ​នាង​ចូលរួម​សំដែង​ឱ្យ​ផលិតកម្ម​ជា ​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ដូច​ជា​ផលិតកម្ម​អ៊ឹម រស្មី​ហង្ស​មាស សាន់ដេ បុប្ផា​មរតក និង​ផលិតកម្ម​មួយ​ចំនួន​ទៀត​។ នាង​បាន​ចូលរួម​សម្ដែង​ក្នុង​ខ្សែ​វីដេអូ​ភាគ​រឿង “ភូមិ​ខ្ញុំ​ស្រស់​ឆើតឆាយ” និង​រឿង “កែ​ចិត្ត​ស្អប់​បង​” ដែល​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន និង​ចុងក្រោយ​នេះ​នាង​សម្ដែង​ក្នុង​រឿង “ជម្រក​កម្ម​ចាំ​ស្នេហ៍” ហើយ​ភាគ​ច្រើន​នាង​សម្ដែង​ជា​តួ​រង។
កញ្ញា មុត ដាវី សព្វ​ថ្ងៃនេះ​ជា​ពិធីការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​រាជធានី​ភ្នំពេញ​ ប៉ុស្តិ៍​លេខ​៣ ក្នុង​កម្មវិធី “កម្មវិធី​ថ្ងៃ​នេះ” ។

0 comments:

Post a Comment

Blog Archive

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Grants For Single Moms