Links

...

លី ម៉ារីណា ស៊យ, Photo


សាក្សីបានប្រាប់ថា ក្នុងពេលដើរម៉ូដ ឱ្យ​ហាងពេជ្រនៅឯ ពិធីតាំងពិព័រណ៍ ត្បូងពេជ្រ ដែលប្រព្រឹត្ត ទៅនៅ ណាហ្គាវើល កាលពីដើមសប្តាហ៍ ទីមួយខែមិថុនា​ កន្លងមកនេះ ។ មានការលេចឮថា លី ម៉ារីណា ត្រូវម្ចាស់ហាងពេជ្រមួយ មានការមិន ពេញចិត្តចំពោះ សកម្មភាព របស់នាង ដោយសារតែនាង មិនធ្វើតាមការ ណែនាំរបស់គេ ដូចជាមិនមក​ទាន់ពេល មិនតុបតែងខ្លួន តាមសំណូមពររបស់ ម្ចាស់ហាងពេជ្រ ដែលនាងដើរម៉ូដ… ។ ប៉ុន្តែ ពេលសាកសួរ លី ម៉ារីណា បានបកស្រាយប្រាប់ថា ដូចជាមិនពិតទេ ។

ជួបជាមួយ លី ម៉ារីណា តាមទូរស័ព្ទនាងបាន បង្ហើបឱ្យដឹងថារូបនាង រួម​ជាមួយអ្នកបង្ហាញម៉ូដ គឺត្រូវ បានក្រសួងពាណិជ្ជកម្ម អញ្ជើញឱ្យទៅដើរម៉ូដ ក្នុងពិធីតាំង ពិព័រណ៍ត្បូងពេជ្រ រយៈ​ពេលពីរថ្ងៃ នៅណាហ្គាវើល មិនមែនម្ចាស់ហាងពេជ្រ នីមួយៗ ជាអ្នកជួលឱ្យ ទៅដើរម៉ូដឡើយ ហើយក៏មិនមែន​ ម្ចាស់ហាងពេជ្រ ជ្រើសរើស យកអ្នកដើរម៉ូដ តាមចិត្តចង់ដែរ សំខាន់គឺក្រសួង ពាណិជ្ជកម្ម បានរៀប ចំឱ្យ ហាង​ពេជ្រ ដែលចូលរួម តាំងពិព័រណ៍ត្រូវ ចាប់ឆ្នោតដើម្បីយក អ្នកដើរម៉ូដ ។ ដូច្នេះក្រសួងជា អ្នករៀបចំ និង កំណត់ណែនាំឱ្យ ធ្វើយ៉ាងណាៗ មិនមែនស្រេចលើថៅកែ ហាងពេជ្រ ជាអ្នកបញ្ជាទេ ។

លី ម៉ារីណា បញ្ជាក់ប្រាប់ថា “រយៈពេលពីរថ្ងៃ ខ្ញុំបានដើរម៉ូដចំនួនពីរកន្លែង ដែលក្នុងនោះ ថ្ងៃទីមួយដើរ​នៅហាង ពេជ្រអន្តរជាតិ និង ថ្ងៃទីពីរ ដើរនៅហាងត្បូង រតនគិរី ផល ភារុណ ។ ក្នុងថ្ងៃ ដើរម៉ូដទីពីរ ម្ចាស់ហាង​ត្បូង រតនគិរី ផល ភារុណ ទាំង ពីរនាក់ប្តីប្រពន្ធ គាត់មានការពេញចិត្តចំពោះខ្ញុំ ដោយពួក គាត់បានលើកទឹកចិត្ត ​ឱ្យត្បូងជាកាដូដល់ខ្ញុំ ដែលធ្វើឱ្យខ្ញុំមានការរំភើបចិត្ត មែនទែន ទើបនៅពេល ចេញដើរម៉ូដ ធ្វើឱ្យខ្ញុំសើចម្នាក់ឯង បើទោះមិនមានការតម្រូវឱ្យ សើចក្នុងពេលដើរម៉ូដនោះក្តី គឺ សើច ទាំងមិនដឹងខ្លួន” ៕
ភ្នំពេញដេលីញូវ

0 comments:

Post a Comment

Blog Archive

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Grants For Single Moms