Links

...

Ratun Cantik Indonesia 2009 Qory Sandioriva, Photo

Ratun Cantik Indonesia 2009 Qory Sandioriva




Ratun Cantik Indonesia 2009 Qory Sandioriva

Chinese Beauty Girl, Photo

Chinese Beauty Girl

Cute Girl Việt Nam - teen cực xinh, Photo

Cute Girl Việt Nam - teen cực xinh


Yuk Thet Ratha, យ៉ក់ ឋិតរដ្ឋា, Photo

យ៉ក់ ឋិតរដ្ឋា តារាចម្រៀង​ប្រចាំ​ផលិតកម្ម Bigman








ស្ទីល​កីឡា Hwang Mi Hee, Photo

ស្ទីល​កីឡា Hwang Mi Hee

កែវ ពេជ្រពិសី, Photo

កែវ ពេជ្រពិសី




ថន ស្រីណៃ, Photo

ថន ស្រីណៃ








ព្រីម លីហ្សា, Photo

ព្រីម លីហ្សា



ទៀង មុំសុធាវី, Photo

ទៀង មុំសុធាវី








សុធាវីតារា​ចម្រៀង​កាយវិការ ទៀង មុំសុធាវី

គង់ ច័ន្ទស្រីមុំនឹងរូបថតអាស្រូវ, Photo


តារាសម្តែងវ័យក្មេង គង់ ច័ន្ទស្រីមុំ កំពុងបោះជំហានលើ វិថីសិល្បៈ ដោយជោគជ័យ ពោលគឺនាងលេចមុខ នៅក្នុងឈុតចម្រៀងខារ៉ាអូខេស្ទើរ គ្រប់ផលិតកម្ម ។ មិនត្រឹមតែប៉ុណ្ណោះនាងក៏ មានឱកាសក្លាយជាតួឯកនៅក្នុងរឿង ភាគរបស់ទូរទស្សន៍បាយ័នរឿង “ចាញ់ចិត្តដ្បិតស្នេហ៍” ។ ខណៈ ពេលជាមួយគ្នានេះដែរ នៅក្នុងពិភពសិល្បៈក៏មាន និយាយតៗគ្នាថាតារាវ័យក្មេង គង់ ច័ន្ទស្រីមុំ និង លោក ស៊ឹម សីហា ជាសង្សារ កំពុងរួមរស់នៅជាមួយគ្នាក្រោម ដំបូលតែមួយហើយកាលពីខែកក្កដា មានលេចចេញរូបថតស្រើបស្រាលដែល ស្រីមុំ និង សីហា បឺតមាត់គ្នាគួរឱ្យព្រឺព្រួច ។ អតីតFreshie Girl មិនជាប់ ជ័យលាភីរូបនេះបានបដិសេធថា “ខ្ញុំ និង សង្សារ របស់ខ្ញុំមិនបានរស់នៅជាមួយគ្នាទេ...” ។

បើទោះបី គង់ ច័ន្ទស្រីមុំ មិនជាប់ចំណាត់ ថ្នាក់ក្នុងការជ្រើសរើស Freshie Girl ឆ្នាំ ២០០៨ ក៏ ពិតមែន តែនាងបែរជា ទទួលបានជោគជ័យនៅក្នុង អាជីពជាតារាសម្តែងទៅវិញ ។ ដោយសារមុខមាត់ ស្រស់ស្អាត សម្បុរស្បែកសខ្ចី រួមជាមួយនឹងការតុបតែងខ្លួនតាមបែបយុវវ័យកូរ៉េទៀតនោះ បានធ្វើឱ្យ គង់ ច័ន្ទស្រីមុំ ទទួលការចាប់អារម្មណ៍ពីសំណាក់ ម្ចាស់ផលិតកម្មជាច្រើនអញ្ជើញនាងឱ្យទៅសម្តែង នៅក្នុងបទចម្រៀងខារ៉ាអូខេ ហើយដែលក្នុងនោះ មានដូចជា ផលិតកម្ម TV Band, Rock, Big Man និង ផលិតកម្មសាន់ដេ ជាដើម ។

ការសម្តែងបទចម្រៀងដែលធ្វើឱ្យ គង់ ច័ន្ទ ស្រីមុំ មានមុខនៅក្នុងវិស័យសិល្បៈរហូតដល់ពេល នេះគឺនៅក្នុងបទ “ស្រឡាញ់គ្នាឱ្យស្លាប់ចុះ” និង បទ “ថែសង្សារក្មេង” ។

យុវវ័យជាច្រើនបាននាំគ្នានិយាយថា ពួកគេ ស្រឡាញ់ទាំងអត្ថន័យចម្រៀង និង ពេញចិត្តទាំង ការសម្តែងរបស់តារា វ័យក្មេងទើបនឹងរះ គង់ ច័ន្ទស្រី មុំ ថែមទៀតផង ។

ខណៈពេលតារារៀមច្បងមួយចំនួនឈានចូលវ័យជ្រេជាបន្តបន្ទាប់នោះ បានធ្វើឱ្យតារាវ័យ ២០ ឆ្នាំ ដែលមានទាំង សមត្ថភាពសម្តែងនិង ក្លាហាននៅ ក្នុងការស្លៀកពាក់សិចស៊ីទៀតនោះ ហាក់មិនមាន ការលំបាកនៅក្នុងការសាង កេរ្តិ៍ឈ្មោះនៅក្នុងវិថីសិល្បៈឡើយ ។ ជាក់ស្តែង គង់ ច័ន្ទស្រីមុំ ដែលទើប ចាប់ផ្តើមជីវិតសិល្បៈតែមួយរយៈខ្លីនោះ ក៏មានឱកាសសម្តែងជាតួឯកស្រីនៅក្នុងខ្សែវីដេអូភាគរឿង “ចាញ់ចិត្តដ្បិតស្នេហ៍” នៅស្ថានីយទូរទស្សន៍បាយ័ន ។

គង់ ច័ន្ទស្រីមុំ សម្តែងជាតួស្រីឈ្មោះ ភួង រួមជាមួយតួប្រុសឈ្មោះ ខេន ដែលសម្តែងដោយ លោក ឡុង វីរៈយុទ្ធ ។ នៅក្នុងរឿងនេះនាង ភួង ជាកូនអ្នកចម្ការដែលមានជីវភាពរស់នៅធូរធារ តែ មានចរិតកាចឆ្នាសឆ្នើម ។ ចំណែកនាយ ខេនធ្លាប់នៅស្រុកភូមិជាមួយនាង ភួង ដែរ តែបានផ្លាស់មក រស់នៅទីក្រុងភ្នំពេញដើម្បីសិក្សា ។ ឪពុកម្តាយទាំង សងខាងបានរៀបចំផ្សំផ្គុំនាង ភួង និង នាយ ខេន ជា គូស្វាមីភរិយា ប៉ុន្តែកូនៗមិនបានស្រឡាញ់គ្នាទេ ។ នាង ភួង បានធ្វើពុតជាឆ្កួតទីបំផុតអ្នកទាំងពីរ នៅតែត្រូវឪពុកម្តាយចាប់ឱ្យរៀបការ... ។ នៅមាន ឈុតឆាកស្នេហាកាច់កុង រវាងតួប្រុសនិងតួស្រីជា ច្រើនទៀត ដែលនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័នបន្ទាប់ពីរឿង “ហាមសិនមុនស្នេហ៍” ។

ថ្វីដ្បិតរឿង “ចាញ់ចិត្តដ្បិតស្នេហ៍” ជាការសម្តែងលើកដំបូងក៏ពិតមែន ប៉ុន្តែ គង់ ច័ន្ទស្រីមុំ បាននិយាយថា មិនមាន ការលំបាកសម្តែងអ្វីទេ ។ មិនត្រឹមតែប៉ុណ្ណោះតារាវ័យក្មេងម្នាក់នេះថែមទាំង រំពឹងថា ខ្សែរឿងភាគមួយនេះកាន់ តែធ្វើឱ្យទស្សនិកជនស្គាល់រូបនាងកាន់តែច្រើនជាងមុនមួយកម្រិត ទៀត ។ គង់ ច័ន្ទស្រីមុំ បាននិយាយដោយជឿជាក់ថា ទៅថ្ងៃអនាគតនាងចង់ក្លាយជាតារាសម្តែងល្បីល្បាញម្នាក់ ហើយតារាដែលនាងតែងតែយកស្ទីល សម្តែងតាមនោះគឺ អ្នកនាង ស្វែងសុជាតា ។

គង់ ច័ន្ទស្រីមុំ គឺជាតារាដែលមានភាពក្លាហាន ពីព្រោះនាងបានប្រកាសជាចំហថា នាងមានគូ ស្នេហ៍រួចហើយ ។ បុរស ម្នាក់នោះត្រូវបានគេស្គាល់ ថាឈ្មោះលោក ស៊ឹម សីហា ដែលជាអតីត ធរសេហិេ ពៀយ ឆ្នាំ ២០០៧ ។ ហាក់មិន ចង់រៀបរាប់វែងឆ្ងាយ ពីប្រវត្តិស្នេហ៍ គង់ ច័ន្ទស្រីមុំ គ្រាន់តែប្រាប់ថា “ពួក ខ្ញុំទាំងពីរនាក់បានស្រឡាញ់គ្នាបីឆ្នាំមកហើយ ចាស់ទុំទាំងសងខាងក៏បានដឹងឮដែរ ដូច្នេះខ្ញុំគិតថាគ្មាន អ្វីដែលគួរឱ្យលាក់បាំងនោះទេ” ។ គេនៅចាំបាន ថា កាលពី បីទៅបួនខែមុនមានការលេចធ្លាយរូប ថតចំនួនបីសន្លឹករបស់ គង់ ច័ន្ទស្រីមុំ ឱបថើបបឺត មាត់គ្នាជាមួយគូស្នេហ៍នៅមាត់សមុទ្រ ដោយនាង ពាក់វ៉ែនតាធំៗ និង ពាក់តែអាវទ្រនាប់តាមរបៀប ទៅកម្សាន្តនៅសមុទ្រ ។ រូបភាពទាំងនេះមិនខុសអ្វី ពីរូបថតស្នេហារបស់តារាចម្រៀង មាស សុខសោភា ប៉ុន្មានឡើយ ។ កាលណោះយុវវ័យជាច្រើនបាន បាញ់ប៊្លូធូតចែកគ្នាមើលព្រោងព្រាត ។

មជ្ឈដ្ឋានសិល្បៈជាច្រើនបាននាំគ្នានិយាយថា គូស្នេហ៍វ័យក្មេងគូនេះស័ក្តិសមគ្នាណាស់ ជាពិសេស រូបសម្រស់តែម្តង ។ មិនត្រឹមតែប៉ុណ្ណោះពួកគេ ស្រឡាញ់គ្នាណាស់ដែរ ជាមួយគ្នានេះដែរក៏មាន ព័ត៌មានចេចចូចក្រៅផ្លូវការបង្ហើបថា “ គង់ ច័ន្ទ ស្រីមុំ និង គូស្នេហ៍ មិនត្រឹមស្រឡាញ់គ្នាចិត្តនឹងចិត្ត នោះទេ ពួកគេថែមទាំងបានរួមរស់នៅជាមួយគ្នា ដូចយុវវ័យបរទេសទៀតផង” ។ ប៉ុន្តែយ៉ាងណា តារាវ័យ ២០ ឆ្នាំរូបនេះបានបដិសេធថា “រវាងខ្ញុំ និង សង្សារ មិនបានរស់នៅជាមួយគ្នា ខុសប្រពៃណី ឡើយ ។ តែខ្ញុំទទួលស្គាល់ថា ពួកយើងឧស្សាហ៍ទៅ ណាមកណាជាមួយគ្នាមែន ។ ពួកខ្ញុំមិនទាន់មាន គម្រោងរៀបការទេ ពីព្រោះពេលនេះពួកខ្ញុំនៅវ័យ ក្មេងនៅឡើយ” ។

ក្រៅពីការសម្តែង គង់ ច័ន្ទស្រីមុំ ក៏ជាម្ចាស់ ហាងលក់សម្លៀកបំពាក់ចំនួនពីរកន្លែងដែលមាន ឈ្មោះថា “MOM MIKO KAWAII” មាន ទីតាំងនៅផ្សារទំនើប Pencil មាត់ទន្លេ និង នៅកោះ ពេជ្រដែលទើបបើកដំណើរការជាងបីខែប៉ុណ្ណោះ ៕

អឿន ដាលីសចេញទៅអូស្រា្តលីដើម្បីរៀបការ?, Photo

នៅព្រឹកថ្ងៃទី១៧ ខែសីហា ពិធីការិនី អឿន ដាលីស បានរួមដំណើរជាមួយម្តាយរបស់នាង ចេញដំណើរទៅកាន់ ប្រទេសអូស្ត្រាលី ទី ដែលនាងធ្លាប់បានទៅម្តងរួចមកហើយ ។ ការចេញទៅកាន់ប្រទេសអូស្ត្រាលី នាពេលនេះ នាំឱ្យមានព័ត៌មានថា នាងត្រូវបាន គូស្នេហ៍របស់នាងធានាដើម្បីឱ្យទៅរៀបការ នៅទីនោះជាមួយគ្នា ហើយថែមទាំង លែងត្រឡប់មកវិញទៀតផង តែ អឿន ដាលីស បានបកស្រាយថា មិនដែលមានគូស្នេហ៍ គូដណ្តឹងនៅប្រទេសអូស្ត្រាលីអ្វី នោះទេ ហើយពេល នេះនាងនាំម្តាយ ទៅលេងបងស្រីដែល រស់នៅទីក្រុងស៊ីដនី ដែលរយៈពេលតែមួយខែប៉ុណ្ណោះ នឹងត្រឡប់មកធ្វើ ការងារនៅទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ វិញ ។
ស្រីស្អាត អឿន ដាលីស ធ្លាប់បាននិយាយថា នាងមិន ស្រឡាញ្ញ់បុរសនៅស្រុកខ្មែរទេ ហេតុដូច្នេះហើយនាំឱ្យគេសង្ស័យថា នាងនឹងទៅរៀបការយ៉ាងពិតប្រាកដ ពីព្រោះម្តាយរបស់នាងក៏ទៅ ជាមួយដែរ ហើយម៉្យាងពីមុននាងធ្លាប់និយាយថា ចង់ទៅបន្តការ សិក្សានៅប្រទេសអូស្ត្រាលីថែមទៀតផង ។

មានព័ត៌មានខ្សឹបខ្សៀវមុនពេលនាង ចេញដំណើរថា អឿន ដាលីស ហើយនិង ម្តាយរបស់នាង ទៅអូស្ត្រាលីលើកនេះ គឺដោយសារមានការធានាពីគូ ស្នេហ៍របស់នាង ។

ទោះជាមានព័ត៌មានខ្សឹបខ្សៀវដូចខាង លើនេះក្តី ពេលមុនចេញដំណើរ ស្រីស្អាត អឿន ដាលីស បាន ឱ្យដឹងថា “ខ្ញុំចេញទៅប្រទេសអូស្ត្រាលីនៅថ្ងៃទី ១៧ ខែសីហា ។ ខ្ញុំទៅលើកនេះជាមួយនឹងម៉ាក់របស់ខ្ញុំ គឺទៅលេង បងស្រីបង្កើតរបស់ខ្ញុំ ដែលរស់នៅទីក្រុង ស៊ីដនី ។ ខ្ញុំទៅលេងតែរយៈពេលមួយ ខែប៉ុណ្ណោះ នឹងត្រឡប់មកវិញហើយ គឺ ដូចលើកមុនអ៊ីចឹង ។

សុខ សោមវត្តី ជិះរថយន្តថ្មី មួយ​ទៀតម៉ាក Ranger Rover, Photo



សុខ សោមវត្តី


សុខ សោមវត្តី តារាឯករូបស្រស់​ របស់ទូរទស្សន៍ បាយ័ន បានផ្លាស់ប្តូរពី រថយន្ត Lexus ចោល មកជិះរថយន្តថ្មី មួយ​ទៀតម៉ាក Ranger Rover ដែលមិត្តភក្តិ រួមអាជីព បានប្រាប់ថា មានតំលៃ ១០០ពាន់ដុល្លា ។ មានព័ត៌មាន ចចាមអារ៉ាម​ថា អ្នក ដែលជូនរថយន្តថ្មី ដល់ សុខ សោមវត្តី គឺជាគូស្នេហ៍ថ្មី របស់នាង ដែលនាងមានគំរោង រៀបការឆាប់ៗនេះ ។ ​ប៉ុន្តែពេលជួប អ្នកយកព័តមាន នាងបានអះអាងថា រថយន្ត Ranger Rover នេះ នាងខ្ចីគូដណ្តឹងនាងជិះ ។នៅស្ថានីយទូរទស្សន៍ បាយ័ន មានពិធីការិនី ស្រស់ស្អាត ជាច្រើនរូប ដូចជា សូលិកា, ពេជ្រ សេរីរ័ត្ន , សុខ សោមវត្តី និង ស៊ិន នារីរ័ត្ន ជាដើម ប៉ុន្តែបច្ចុប្បន្ន សុខ សោមវត្តី បានវ៉ាដាច់ប៊ិតហើយ ទាំងរូបសម្រស់ នឹងទេពកោសល ។

ចាប់តាំងពីមាន ព័ត៌មានថា សុខ សោមវត្តី បានបែកបាក់ជាមួយ គូដណ្តឹងកាលពី អំឡុងខែសីហា ឆ្នាំ២០០៩ មក កេរ្តិ៍ឈ្មោះរបស់នាង កាន់តែល្បីល្បាញ និង មានគេស្គាល់កាន់តែ ច្រើនជាងមុន រូបសម្រស់កាន់តែស្រស់ស្អាត រីឯ​ជីវភាព ក៏ប្រែ ប្រួលទៅតាមនោះដែរ ។ កាលណោះថែមទាំងមាន ព័ត៌មានថាមាន ទំនាក់ទំនងស្នេហ៍ ជាមួយមន្ត្រីគយម្នាក់ ទៀតផង ។ ​តាមអ្នកជិតដិតរបស់នាង បានអោយដឹងថា អ្នកដែលជូនកាដូ រថយន្តដ៏មានតំលៃនោះគឺជាមន្រ្តីគយនោះ។ ថ្វីដ្បិតតែ សុខ សោមវត្តី មិនចាប់អារម្មណ៍ អំពីព័ត៌មានខាងលើ ប៉ុន្តែនាងហាក់ដូចជា រារែកចិត្ត នាងគិតមួយសន្ទុះ ទើបឆ្លើយតប ​ដោយសម្តីមួយៗថា រថយន្ត Ranger Rover ដែលខ្ញុំជិះគឺជារបស់ គូដណ្តឹងខ្ញុំទេ ដោយសាររថយន្តខ្ញុំខូច ទើបគាត់ឱ្យ​ខ្ចីជិះ មួយរយៈ ។

ឆ្នាំថ្មីនេះ សុខ សោមវត្តី ឈានចូលវ័យ ២០ ឆ្នាំ ទាក់ទងនឹងរឿងរៀបការ នាងនៅតែបញ្ជាក់ថា មិនទាន់មានគម្រោង រៀបការនៅឡើយទេ ៕

កែវ នីសា, Photo


កែវ នីសា

ឈ្មោះ​(អង់គ្លេស)
Keo Nisa
ឈ្មោះ​ក្រៅ
ពៅ
ភេទ
ស្រី
ថ្ងៃ​​កំណើត
December 23, 1985
ទី​កន្លែង​​​កំណើត
ភ្នំពេញ
កំពស់
១.៦០ម

ជីវប្រវត្តិ​សង្ខេប

បញ្ចប់ការសិក្សាថ្នាក់ទី ១២​ មាន​ឈ្មោះ​បោះ​សម្លេង​តាម​រយៈ​ភាពយន្តភាគ​របស់​ទូរទស្សន៍​បាយ័ន​តាម​រយៈ​រឿង "កែ​​ចិត្ត​ស្អប់​បង" ដែល​សម្ដែង​ជាមួយ​តួឯក​ប្រុស លោក ជា វណ្ណារិទ្ធ ។
ដំបូង ​ឡើយ​នាង​បាន​ចូល​រួម​ថត​សម្ដែង​កាយវិការ​ចម្រៀង​ខារ៉ាអូខេ​ឲ្យ​ ផលិតកម្ម​នានា​ដូចជា ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ ផលិតកម្ម Spark Music និង​បន្ទាប់​មក​ថត​ខ្សែ​ភាពយន្ត​ឲ្យ​ផលិតកម្ម FCI ដែល​រឿង​ដំបូង​បាន​ថត​គឺ "បំពេរ​ព្រលឹង" ហើយ​បាន​ថត​រឿង "តើ​ផ្កាឈូក​រីក​នៅ​ឯណា" របស់​ផលិតកម្ម​ក្រៅប្រទេស ព្រម​ទាំង​រឿង "ទ្រុងមាស​បក្សីស្នេហ៍" ភាពយន្ត​ភាគ​របស់​ទូរទស្សន៍​បាយ័ន និង​រឿង "ត្រៀម​ចិត្ត​សម្រាប់​ឈឺ" ។












Blog Archive

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Grants For Single Moms