Links

...

សុខ ច័ន្ទធីតា, Photo


សុខ ច័ន្ទធីតា

ឈ្មោះ​(អង់គ្លេស)
Sok Chanthida
ឈ្មោះ​ក្រៅ
កាតុ
ភេទ
ស្រី
ថ្ងៃ​​កំណើត
January 1, 1980
ទី​កន្លែង​​​កំណើត
ភ្នំពេញ
កំពស់

ជីវប្រវត្តិ​សង្ខេប

អ្នក​នាង​ សុខ​ ច័ន្ទធីតា ហៅ​ កាតុ ជា​តារា​កំប្លែង​ល្បី​ឈ្មោះ​ម្នាក់​​ក្នុង​ពិភព​សិល្បៈ​កំប្លែង ក្រៅ​ពី​នេះ​អ្នក​នាង​ ក៏​ជា​តារា​សម្ដែង​ខារ៉ាអូខេ​ និង​ភាពយន្ត​ផង​ដែរ​។ អ្នក​នាង​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​២០០១​ មក​ម៉េ្លះ​។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ទេពកោសល្យ​នៃ​ការ​កំប្លែង​របស់​អ្នក​នាង​ នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​នៅ​កម្ពុជា​ផង​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថា អ្នក​នាង កាតុ គឺ​ជា​អតីត​ភរិយា​មិន​ទាន់​រៀបការ​របស់​តារា​កំប្លែង​ សាន ម៉ៅ​ ហៅ សេដ្ឋី​អូរ៉ាន់ តែ​ការ​រស់​នៅ​របស់​ពួក​គេ​មិន​បាន​ស្ថិតស្ថេរ​ទេ​។ ក្រោយ​មក​ អ្នក​នាង​កាតុ​ ក៏​បាន​រៀប​មង្គលការ​ជាមួយ​តន្ត្រី​ករ​ម្នាក់​ ហើយ​ការ​រស់​របស់​ពួក​គេ​មាន​សុភមង្គល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

នាង​កាតុ​ ធ្លាប់​សម្ដែង​កំប្លែង​ជាមួយ​ក្រុម​ លោក នាយ​ក្រឹម​ នៅ​តាម​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ដូចជា​ ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ទូរទស្សន៍​ CTN និង​ទូរទស្សន៍​បាយ័ន​។

ទន្ទឹម​នឹង​នេះ​ដែរ​ នាង​កាតុ​ បាន​​ចូល​រួម​ថត​រឿង​កំប្លែង​បាន​ជា​ច្រើន​រឿង​ សម្ដែង​ភាពយន្ត​ខ្នាត​ធំ​បាន​ជាង​ ២០​រឿង​ និង​សម្ដែង​ល្ខោន​វីដេអូ​ភាគ​សម្រាប់​ដាក់​បញ្ចាំង​តាម​ស្ថានីយ​ទូរទស្សន៍​ បាន​ចំនួន​ ៨​រឿង​ផង​ដែរ៕

0 comments:

Post a Comment

Blog Archive

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Grants For Single Moms