Links

...

គឹម លីហ្សា, Photo









គឹម លីហ្សា

ឈ្មោះ​(អង់គ្លេស)
Kem Liza
ឈ្មោះ​ក្រៅ

ភេទ
ស្រី
ថ្ងៃ​​កំណើត
January 1, 1988
ទី​កន្លែង​​​កំណើត
សៀមរាប
កំពស់

ជីវប្រវត្តិ​សង្ខេប

គឹម លីហ្សា ជា​តារា​ចម្រៀង តារា​សំដែង​កាយវិការ​ខារ៉ាអូខេ និង​ភាពយន្ត-វីដេអូ។ កន្លង​មក​នាង​ធ្លាប់​ធ្វើ​ជា​អ្នក​ចម្រៀង​ប្រចាំ​នៅ​ភោជនីយដ្ឋាន​ទីក្រុងមាស ក្រោយ​មក​ដោយសារ​រវល់​ពេក​ក៏​បាន​ឈប់​ទៅវិញ។

ក្រៅ​ពី​នេះ​នាង​បាន​ថត​សំឡេង​ចូល​ស៊ីឌី និង​សំដែង​កាយវិការ​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​រៃមាស ។ សម្រាប់​ភាពយន្ត វីដេអូ នាង​បាន​សម្ដែង​ដូចជា​រឿង “ទ្រុង​មាស​បក្សីស្នេហ៍” ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន រឿង “អាប​កាលីប​២០០៩” រឿង “សុគន្ធថេរ៉ាយុ​លង​បះសក់” ២​រឿង​នេះ​ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​សូរិយា និង​រឿង “ល្មម​ហើយ​លោក​ប្ដី” ជា​វីដេអូ​ភាគ ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។

នៅ​ក្នុង​ខ្សែ​ភាពយន្ត​ទាំងអស់​ភាគ​ច្រើន​នាង​សំដែង​ជា​តួ​កាច​ ឆ្នាសឆ្នើម ។ នាង​ធ្លាប់​បាន​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី កាលពី​ចុង​ឆ្នាំ ២០០៧ និង​បាន​ទៅ​ប្រទេស​បារាំង​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០០៩។

កញ្ញា គឹម លីហ្សា ​ក៏​មាន​អាជីព​ជា​ម្ចាស់​ហាង​លក់​សំលៀកបំពាក់​យីហោ “លីហ្សា​ឡាម៉ូដ” នៅ​ក្បែរ​រោង​ភាពយន្ត​លុច​ផង​ដែរ​។ នាង​មាន​បងប្អូន​ស្រី​២​នាក់ ដែល​នាង​ជា​កូនពៅ។ សព្វថ្ងៃ​បងស្រី​របស់​នាង​រស់​នៅ​ប្រទេស​បារាំង៕


0 comments:

Post a Comment

Blog Archive

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Grants For Single Moms