ការប្រកួតជ្រើសរើសបវរកញ្ញាចក្រវាល ប្រចាំឆ្នាំ២០១០ ដែលរៀបចំឡើងនៅក្នុងទីក្រុងឡាសវ៉េហ្គាស រដ្ឋណេវ៉ាដា សហរដ្ឋអាមេរិក បានចូលដល់វគ្គបង្ហាញម៉ូដសំលៀកបំពាក់ប្រពៃណីប្រចាំប្រទេស ដោយបេក្ខនារីដែលចូលរួមប្រកួតទាំងអស់បានបង្ហាញសំលៀកបំពាក់ ប្រចាំប្រទេសនីមួយៗរបស់ពួកគេដែលសុទ្ធតែមានលក្ខណៈប្លែកៗគួរឱ្យ ចាប់អារម្មណ៍ ។ ក្នុងពិធីប្រកួតជ្រើសរើសបវរកញ្ញាចក្រវាល ការបង្ហាញ ម៉ូដសំលៀកបំពាក់ប្រចាំប្រទេសជាវគ្គប្រកួតដ៏សំខាន់មួយផងដែរ ។
នៅក្នុងវគ្គប្រកួតបង្ហាញម៉ូដសំលៀកបំពាក់ ប្រចាំប្រទេសនោះ បេក្ខនារីនីមួយៗហាក់ដូចជាមានអារម្មណ៍ភ័យផងអរផង ដោយបង្កប់នូវអារម្មណ៍គិតថា មិនដឹងជាខ្លួនមានសមត្ថភាពទទួលបានជ័យជំនះក្លាយជាបវរកញ្ញាចក្រ វាលប្រចាំឆ្នាំ២០១០ ឬក៏អត់នោះទេ ។ ការប្រកួតជ្រើសរើសបវរកញ្ញាប្រចាំឆ្នាំ២០១០នេះ មានបេក្ខនារី៨៥នាក់បានចូលរួមប្រកួត ហើយវគ្គប្រកួតផ្តាច់ព្រ័ត្រនឹងរៀបចំឡើងនៅថ្ងៃទី២៣ សីហា ខាងមុខនេះ ៕























ការប្រកួតជ្រើសរើសបវរកញ្ញាចក្រវាលប្រចាំឆ្នាំ2010ឈានដល់វគ្គបង្ហាញម៉ូដសំលៀកបំពាក់ប្រចាំប្រទេស
0 comments:
Post a Comment