កែវ នីសា
- ខ្មែរ
- តារាសម្តែង
- ឈ្មោះ(អង់គ្លេស)
- Keo Nisa
- ឈ្មោះក្រៅ
- ពៅ
- ភេទ
- ស្រី
- ថ្ងៃកំណើត
- December 23, 1985
- ទីកន្លែងកំណើត
- ភ្នំពេញ
- កំពស់
- ១.៦០ម
ជីវប្រវត្តិសង្ខេប
បញ្ចប់ការសិក្សាថ្នាក់ទី ១២ មានឈ្មោះបោះសម្លេងតាមរយៈភាពយន្តភាគរបស់ទូរទស្សន៍បាយ័នតាមរយៈរឿង "កែចិត្តស្អប់បង" ដែលសម្ដែងជាមួយតួឯកប្រុស លោក ជា វណ្ណារិទ្ធ ។
ដំបូង ឡើយនាងបានចូលរួមថតសម្ដែងកាយវិការចម្រៀងខារ៉ាអូខេឲ្យ ផលិតកម្មនានាដូចជា ផលិតកម្មរស្មីស្ទឹងសង្កែ ផលិតកម្ម Spark Music និងបន្ទាប់មកថតខ្សែភាពយន្តឲ្យផលិតកម្ម FCI ដែលរឿងដំបូងបានថតគឺ "បំពេរព្រលឹង" ហើយបានថតរឿង "តើផ្កាឈូករីកនៅឯណា" របស់ផលិតកម្មក្រៅប្រទេស ព្រមទាំងរឿង "ទ្រុងមាសបក្សីស្នេហ៍" ភាពយន្តភាគរបស់ទូរទស្សន៍បាយ័ន និងរឿង "ត្រៀមចិត្តសម្រាប់ឈឺ" ។




0 comments:
Post a Comment