Links

...

ដួង ហ្សូរីដា, Photo


ដួង ហ្សូរីដា

ឈ្មោះ​(អង់គ្លេស)
Doung Zorida
ឈ្មោះ​ក្រៅ

ភេទ
ស្រី
ថ្ងៃ​​កំណើត
May 13, 1984
ទី​កន្លែង​​​កំណើត
ខេត្តបាត់ដំបង
កំពស់
១.៦០ម

ជីវប្រវត្តិ​សង្ខេប

នាង ដួង ហ្សូរីដា ជា​តារា​សម្ដែង​ខារ៉ាអូខេ​ ពិធីការិនី​ និង​ជា​អ្នក​បង្ហាញ​ម៉ូដ​។​ នាង​កើត​នៅ​ឆ្នាំ​១៩៨៣​ នៅ​​ឯ​ព្រំដែន​ខ្មែរ​-សៀម​ ហើយ​បាន​ធំ​ក្តី​នៅ​ខេត្ត​បាត់ដំបង​ ហើយ​នៅ​ឆ្នាំ​​១៩៩៣ ក្រុម​គ្រួសារ​របស់​នាង​បាន​ផ្លាស់​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​។

នាង ដួង ហ្សូរីដា មាន​បងប្អូន​ ៤​នាក់​ (ស្រី​ទាំង​អស់​)។​ ឪពុក (ស្លាប់) ​របស់​នាង​ធ្វើ​ជា​គ្រូពេទ្យ​ ចំណែក​ម្តាយ​គឺ​ជា​ជាង​កាត់​ដេរ​សំលៀកបំពាក់។ បងស្រី​ច្បង​របស់​នាង​បាន​ចាក់ចេញ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​ឆ្នាំ​ ១៩៨០។

ក្រោយ​ពេល​នាង​ប្រឡង់​ជាប់​ថ្នាក់​ទី១២ នាង​ទទួល​បាន​អាហារូបករណ៍​រៀន​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ ជា​ភាសា​បារាំង​។ ក្រោយ​មក​ទៀត​ នាង​បាន​បញ្ចប់​បរិញ្ញាបត្រ​ពាណិជ្ជកម្ម​នៅវិទ្យាស្ថាន​ជាតិ​គ្រប់​គ្រង។ ​

នៅ​ឆ្នាំ​២០០២ នាង ដួង ហ្សូរីដា បាន​ចូល​ប្រកួត​ជា​លើក​ដំបូង​របស់​ "Freshier Boys and Freshier Girls”​ ហើយ​នាង​ត្រូវ​បាន​ជ្រើសរើស​ជា​នារី​ស្អាត​បំផុត​ នៅ​ក្នុង​ចំណោម​បេក្ខជន​រាប់​ពាន​នាក់។​ ទន្ទឹង​នឹង​នេះ​ដែរ​ នាង​ត្រូវ​បាន​ជ្រើសរើស​ក្នុង​ចំណោម​នារី​៦​នាក់ និង​​​ប្រុស​៦​នាក់​ ក្នុង​ដំណាក់​ចុង​ក្រោយ។​ ប៉ុន្តែ​ នាង​មិន​ត្រូវ​បាន​ជ្រើសរើស​ជា​ក្នុង​តំណែង​លេខ​១​ឡើយ។

ក្រោយ​មក​នាង​ធ្វើ​ការ​ផង​ និង​សិក្សា​ផង​ក្នុង​ពេល​តែ​មួយ​ ក្នុង​ខណៈ​ពេល​ដែល​នាង​ធ្វើ​ការ​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ "Hell GSM” អស់​រយៈពេល​ ២​ឆ្នាំ​។

ក្រោយ​មក​នាង​ធ្វើ​ជា​អ្នក​បម្រើ​តាម​យន្តហោះ​របស់​ក្រុម​ហ៊ុន The President Airline។

ថ្មី​ៗ​នេះ​ នាង​បាន​ប្រកាស​ថា​ មិត្ត​ប្រុស​របស់​នាង​ គឺ​ជា​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ជួ​រដ្ឋាភិបាល​ ដោយ​មិន​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​វិស័យ​សិល្បៈ​ឡើយ។ ហើយ​ក្រោយ​មក​ទៀត​ សារព័ត៌មាន​ក្នុង​ស្រុក​បាន​ធ្វើ​ការ​រិះ​គន់​ដល់​រូប​នាង​យ៉ាង​ខ្លាំង​ ដោយ​និយាយ​ថា​​ នាង​កំពុង​មាន​ស្នេហា​ជាមួយ​បុរស​ថ្មី​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​នេះ​ ហើយ​មាន​សារព័ត៌មាន​ខ្លះ​បាន​រិះគន់​នាង​ថា​ នាង​មិន​មាន​វិជ្ជាជីវៈ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ជា​ពិធីការិនី​ឡើយ​។ ទោះបី​ជា​យ៉ាង​ណា​ រឿង​រ៉ាវ​ទាំង​អស់​នេះ​ ហាក់​បី​ដូចជា​​ ស្ងប់ស្ងាត់​ទៅ​វិញ​។

នា​ពេល​​បច្ចុប្បន្ន​​នេះ​ នាង​ ដួង ហ្សូរីដា កំពុង​ធ្វើ​ការ​ជា​ពិធីការិនី​ ​នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដែល​ជា​ស្ថានីយ​ដែល​ទើប​តែ​បង្កើត​ ឡើង៕

0 comments:

Post a Comment

Blog Archive

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Grants For Single Moms